បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថាថ្នាក់ដឹកនាំរបស់ក្លឹប Borussia Dortmund បានធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់ Karim Adeyemi ហើយ។ គាត់គឺជាគោលដៅចំបងបំផុតរបស់ក្លឹបនៅរដូវក្តៅខាងមុខ។ នៅមិនទាន់មានការយល់ព្រមណាមួយកើតឡើងនោះទេ ដោយសារគាត់នឹងធ្វើការសម្រេចចិត្តនៅខែក្រោយនេះ។
ក្នុងនោះ Borussia នឹងធ្វើការនិយាយជាមួយនឹង Mino Raiola អំពីតំណែងរបស់ Erling Haaland សម្រាប់ខែមិថុនា ២០២២៕