Home ព័ត៌មានកីឡា Xavi បង្ហាញអារម្មណ៍ខកចិត្ត ក្រោយមិនអាចឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ UCL (មានវីដេអូ)

Xavi បង្ហាញអារម្មណ៍ខកចិត្ត ក្រោយមិនអាចឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ UCL (មានវីដេអូ)

0

អ្នកចាត់ការក្រុមអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានបង្ហាញអារម្មណ៍ខកចិត្ត បន្ទាប់ពីបរាជ័យ ៣-០ ក្រោមថ្វីជើង Bayern Munich កាលពីយប់ថ្ងៃពុធនេះ ហើយបានធ្វើឱ្យពួកគេបាត់បង់ឱកាស ឆ្លងផុតវគ្គចែកពូល UEFA Champions League។

ទោះបីជាក្រុមរបស់ខ្លួន មានកម្រិតទាបជាង Bayern នាពេលនេះក៏ពិតមែន ប៉ុន្ដែគ្រូបង្វឹកថ្មីរបស់ក្រុមអ្នកមានបុណ្យ មិនអាចទទួលយកបាននូវការលេងរបស់ក្រុមលោក។ យ៉ាងណាមិញ លោកចាត់ទុកថាវាជាចំណុចចាប់ផ្ដើមថ្មីសម្រាប់ក្រុមរបស់លោក។

ទោះយ៉ាងណាក្រោយចប់ការប្រកួត Xavi បាននិយាយថា៖ «យើងតែងតែចង់ក្ដោបក្ដាប់ និងគ្រប់គ្រងលើការប្រកួតទល់នឹងគូបដិបក្ខ ប៉ុន្ដែវាបែរជាទៅផ្លូវផ្សេងទៅវិញ»។

«យើងត្រូវមានតម្រូវការច្រើនជាងនេះសម្រាប់ខ្លួនយើង។ យើងគឺ Barcelona។ នេះត្រូវតែជាចំណុចត្រូវកែប្រែ ដើម្បីធ្វើការផ្លាស់ប្ដូរ និងរឿងដទៃជាច្រើនទៀត។ យើងមិនមានការប្រកួតប្រជែងសោះ។ នេះគឺជា Champions League»។

«ប៉ុន្ដែនេះជាការពិតរបស់យើង។ វាជាស្ថានភាពដែលយើងកំពុងនៅជាមួយ។ យើងប្រឈមមុខនិងស្ថានភាព ជាមួយសេចក្ដីថ្លៃថ្នូរ។ ថ្ងៃនេះយើងចាប់ផ្ដើមសម័យកាលថ្មី និងដំណាក់កាលថ្មីមួយ»។

គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ក៏បានលើកទឹកចិត្តកូនក្រុមឱ្យចាប់ផ្ដើមជាថ្មី ហើយព្យាយាមប្រឹងប្រែង ដើម្បីត្រលប់មកចូលរួម Champions League ម្ដងទៀតនៅឱកាសបន្ទាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

Previous articleមក​មើល​ប្រវត្តិ​ជួប​គ្នា​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី
Next articleFerdinand ថា​មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ ដែល​អាច​ឈ្នះ​ពាន UCL