Owen ព្យាករណ៍​លទ្ធផល​សម្រាប់ Zenit និង Chelsea

0

ក្រុម Chelsea មាន​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​ទទួល​បាន​ជ័យជម្នះ ៤​លើក​ពី​ការ​ប្រកួត​ចំនួន ៥​។ ក្រុម​តោ​ខៀវ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លើ​កំពូល​នៃ​ពូ​ល H ដោយសារ​មាន​កំណត់​ត្រា​ល្អ​ជាង​ក្រុម Juventus ។

Chelsea មាន​តំបន់​ការពារ​រឹង​មាំ​នៅ​ក្នុង​ការ​ប្រកួត Champions League ឆ្នាំ​នេះ​។ ក្រុម​តោ​ខៀវ​បាន​របូត​គ្រាប់​បាល់​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល​រហូត​មក​ដល់​ពេល​នេះ​។

ទោះជាយ៉ាងណាក៏ដោយ អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​លោក Michael Owen បាន​ទស្សន៍​ទាយ​ថា Chelsea នឹង​ឈ្នះ​ក្នុង​លទ្ធផល ១-០ ជាមួយនឹង​ក្រុម​រុ​ស្ស៊ី Zenit Saint-Petersburg ក្នុង​ការ​ប្រកួត UEFA Champions League ។

តាម​រយៈ BetVictor លោក Michael Owen បាន​និយាយ​ថា​៖ «​នេះ​នឹង​មិនមែន​ជា​ការ​ធ្វើ​ដំណើរ​សម្រាប់​ការ​ប្រកួត​ក្រៅ​ដី​ដ៏​ងាយស្រួល​សម្រាប់​ក្រុម​តោ​ខៀវ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្នុង​ពាន​អឺរ៉ុប​សម្រាប់​រដូវ​កាល​នេះ​។ ខ្ញុំ​គិត​ថា​ក្រុម​តោ​ខៀវ​នឹង​យកឈ្នះ​ក្នុង​លទ្ធផល ១-០ លើ​ក្រុម​រុ​ស្ស៊ី Zenit Saint-Petersburg ក្នុង​ការ​ប្រកួត UEFA Champions League»៕