ក្លឹបយក្សនៅ Premier League Liverpool និង Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងចង់បានកីឡាករឆ្នើមជនជាតិអាមេរិក Ricardo Pepi ។ ទន្ទឹមនឹងនោះ ក្រុមម្ចាស់ជើងឯក La Liga ក្លឹប Atletico Madrid ក៏ចាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ។
កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹប FC Dallas ក្នុង Major League Soccer ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣១ ប្រកួតក្នុងលីកនៅអាមេរិក។ Pepi ក៏មានគ្រាប់បាល់ ៣គ្រាប់ក្នុងការប្រកួតអន្តរជាតិ ៦លើកឱ្យសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន The Mirror បានឱ្យដឹងថា Manchester United និង Liverpool អាចប្រជែងយកកីឡាកររូបនេះ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ។ បច្ចុប្បន្នក្លឹប FC Dallas របស់ Pepi មិនចាប់អារម្មណ៍ខ្លាំងក្នុងការលក់កីឡាករនោះទេ ហើយបើលក់ក៏មិនមានតម្លៃថោកនោះដែរ។ Pepi ត្រូវបានគេប៉ាន់ប្រមាណថានឹងមានតម្លៃផ្ទេរប្រមាណ ៨.៨ លានអឺរ៉ូ ជាមួយនឹងប្រាក់បន្ថែម និងប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួនផងដែរ៕