សិង្ហបុរី៖ ក្រោយការបញ្ចប់ការប្រកួត AFF Suzuki Cup 2020 រវាងក្រុមកម្ពុជា ជាមួយនឹងក្រុមម៉ាឡេស៊ី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ដោយកម្ពុជាចាញ់ក្នុងលទ្ធផល ៣ទល់នឹង១។
ក្នុងនោះលោក Keisuke Honda បានបង្ហាញនៅចំណាប់អារម្មណ៍របស់ខ្លួនថា “ខ្ញុំគិតថាយើងគូរតែស៊ុតបានមួយគ្រាប់ រឺពីរគ្រាប់ ពិសេសតង់ទី១ដែលយើងមានឱកាសច្រើនដង។ ប៉ុន្តែមិនថ្វី ដូចគ្រប់គ្នាដឹងហើយថាវាមិនងាយស្រួលទេលេងជាមួយម៉ាឡេស៊ី។ ជាប្រវត្តិសាស្ត្រ ដូចដែលខ្ញុំបានប្រាប់កីឡាករ ថាយើងមិនដែលឈ្នះម៉ាឡេស៊ីនៅឡើយក្នុងពានបាល់ទាត់តំបន់អាស៊ាននេះ។ ដូច្នោះវាជាឱកាសរបស់យើង យ៉ាងហោចយើងប្រឹងប្រែងណាស់ហើយ។ ខ្ញុំមោទនភាពចំពោះក្រុមការងារ និងកីឡាករទាំងអស់”៕