ឃើញ​តែ​អ្នក​របួស និង​កញ្ចក់​រថយន្ត​បង្ក​!! ចំណែក​រថយន្ត​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​២ រំលង​អា​ធ្រា​ត្រ​ឈា​ត​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បណ្តាល​អោយ​យុវជន ២​នាក់​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ម៉ូតូ​ជន​រង​គ្រោះ​មាន​ស្លាក​លេខ កណ្តាល ១J-២៦៥៣ ត្រូវ​រថយន្ត​បុក​រង​ការ​ខូចខាត ចំណែក​អ្នកបើកបរ​របួសធ្ងន់​ដេក​ក្នុង​ថ្លុកឈាម​។ ដោយឡែក​រថយន្ត​បង្ក បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​៕