ល្អ​ហួស​! Son រក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ Spurs (​មាន​វី​ដេ​អូ​)

0

តារា​ស៊ុត​មក​ពី​អាស៊ី Son Heung-min បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ នៅ​ជំនួប​រវាង​ក្លឹ​ប Tottenham Hotspur និង Norwich City នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ឡុ​ង សម្រាប់​ជំនួប​ជុំ​ទី ១៤ នៅ​ក្របខ័ណ្ឌ Premier League កាលពី​យប់មិញ​។

ក្រុម​ម្ចាស់ផ្ទះ Spurs បាន​យកឈ្នះ ៣-០ ដែល ៣ ពិន្ទុ​នេះ​រុញ​ឲ្យ​ពួក​គេ​រំកិល​ឡើង​មក​ឈរ​លេខ ៥ មាន ២៥ ពិន្ទុ​នៅ​ចាញ់ West Ham តែ ២ ពិន្ទុ​ប៉ុណ្ណោះ (​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​មួយទៀត​សម្រាប់ Spurs)​។ រីឯ​កីឡាករ​ល្អ​បំផុត​ប្រចាំការ​ប្រកួត (Man Of The Match) គឺ​បាន​ទៅ​លើ Son Heung-min​។

ក្នុង​ការ​ប្រកួត​នេះ ខ្សែប្រយុទ្ធ​ស្លាប​កូរ៉េ​ខាងត្បូង​លេង​បាន​យ៉ាង​ល្អ​ទាំង​ការ Assist ការ​រក​គ្រាប់​បាល់ ការ​លើក Free-Kick ការ​លើក Corner បង្កើត​ឱកាស​ជា​បន្តបន្ទាប់​ឲ្យ​មិត្ត​រួម​ក្រុម​។ ជាង​នេះ​គេ​ក៏​មាន​ស្ថិតិ​បញ្ជូន​បាល់​ស្អាត ៤ លើក និង​ស៊ុត ៣ លើក​ផង​ដែរ​។

នៅ​នាទី​ទី ១០ Son គឺជា​អ្នក Assist ឲ្យ Lucas Moura រកបាន​គ្រាប់​បាល់​បើក​ឆាក រីឯ​គ្រាប់​បាល់​ទី ២ របស់ Davinson Sanchez ក៏​បាន Son នេះ​ជា​អ្នក​លើក Corner ផង​ដែរ ហើយ​គ្រាប់​បាល់​ទី ៣ ធ្វើ​បាន​ដោយ Son ផ្ទាល់ តាម​រយៈ​ការ​ស៊ុត​ក្នុង​ប្រអប់ ដ្បិត​មានការ​តាម​ប្រជែង​ពី​ខ្សែការពារ​ក្រុម Norwich៕

សូមទស្សនាវីដេអូខាងក្រោម៖