ភ្នំពេញ៖ ក្រោយមានការបែកធ្លាយនៅឆាតរបស់លោក ប៊ុន ផាក ដែលបានប្រាប់ទៅលោក ជា ចាន់តុលា ដោយថាខ្លួនមានខ្នងបង្អែកនៅសាលក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធធនាគារ នោះ។ ស្រាប់តែលោក ផែង វណ្ណៈ ធ្វើការទំនាក់ទំនងទៅកាន់ឯកឧត្តម ឃួង ស្រេង ដើម្បីបញ្ជាក់ថាធ្លាប់បានស្គាល់បុគ្គលខាងលើ ឫអត់?

ក្នុងនោះ នៅមុននេះលោកផែង វណ្ណៈ ក៏បានទទួលការបំភ្លឺពីឯកឧត្តម ឃួង ស្រេងថា៖ នៅព្រឹកថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបំភ្លឺតាមសារតេឡេក្រាមប្រាប់ខ្ញុំថា ឯកឧត្តមមិនដែលស្គាល់ឈ្មោះ ប៊ុន ផាក គ្រូជោគជ័យនោះទេ ។ ការសាកសួរបំភ្លឺបានកេីតមានឡេីងដោយសារតែបុគ្គលឈ្មោះ ប៊ុន ផាក បានអះអាងថា គាត់ស្គាល់សុទ្ធតែថ្នាក់លេីនៅ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ និង ពន្ធនាគារ ដែលការអួតក្អេងក្អាងនេះគឺដេីម្បី គំរាមដល់ក្មួយប្រុសម្នាក់ឈ្មោះ ជា ច័ន្ទតុលា៕
