អីយ៉ាស់…! Pep Guardiola បំបែក​កំណត់​ត្រា​ថ្មី​នៅ Premier League

0

លោក Pep Guardiola ទទួល​បាន​ជ័យជម្នះ​ជា​លើក​ទី ១៥០ ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​នាម​ជា​គ្រូបង្វឹក Manchester City កាលពី​យប់​ថ្ងៃ​ពុធ ហើយ​បាន​ក្លាយជា​អ្នកចាត់ការ​លឿន​បំផុត ក្នុង​ការ​សម្រេច​បាន​នូវ​ស្នាដៃ​នេះ​។

អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​ដឹកនាំ​ក្រុម​ជើងឯក​របស់​គាត់ ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ ២ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Chelsea ជាមួយនឹង​ជ័យជម្នះ​យ៉ាង​លំបាក​ក្នុង​លទ្ធផល ២-១ លើ​ក្រុម Aston Villa របស់ Steven Gerrard ។

ជា​ការ​ពិត​ណាស់ ការ​ស្រាវជ្រាវ​ពី​លោក William Hill បាន​រក​ឃើញ​ថា ជ័យជម្នះ​ក៏​បាន​ធានា​ថា​លោក Guardiola មាន​អត្រា​ឈ្នះ ៧៤ ភាគរយ ពី​ការ​ប្រកួត​ចំនួន ២០៤ លើក​របស់​លោក​។ បន្ទាប់​ពី​ទទួល​ជ័យជម្នះ ១៥០ ដង លោក Mourinho ទទួល​បាន​អត្រា​ឈ្នះ ៦៥ ភាគរយ ដោយ​លោក Ferguson ទទួល​បាន ៦១ ភាគរយ និង Wenger ទទួល​បាន ៥៨ ភាគរយ​៕