បរទេស៖ នេះបើយោងតាមការចេញរបស់លោក Fabrizio Romano នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានអោយដឹងថា Zlatan បាននិយាយដូច្នេះ ក្រោយអាចរកគ្រាប់បាល់បានអោយក្រុម Milan កាលពីយប់មិញ “ខ្ញុំសប្បាយចិត្តចំពោះលោក Pioli ប៉ុន្តែពេលនេះដល់ពេល ដែលខ្ញុំត្រូវបន្តកុងត្រថ្មីហើយ។ បុរសម្នាក់បានធ្វើអោយខ្ញុំសប្បាយរីករាយ”។
គួរបញ្ជាក់ថា Zlatan នឹងត្រូវផុតកុងត្រានៅខែមិថុនា ឆ្នាំ២០២២នេះ ប៉ុន្តែគាត់ចង់បន្តកុងត្រាថ្មីរហូតដល់ទៅឆ្នាំ២០២៣៕