Paul Parker បាន​ចោទប្រកាន់​កីឡាករ ២​នាក់​របស់ Man Utd ថា​ខ្ជិលច្រអូស​ខ្លាំង

0

Paul Parker បាន​ចោទប្រកាន់ Marcus Rashford និង Anthony Martial ថា​ខ្ជិលច្រអូស​ខ្លាំង​នៅ Manchester United ។ ការ​រិះគន់​របស់ Parker កើតឡើង​ចំ​ពេល​ដែល Man Utd បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង Premier League ។

នេះ​ជា​អ្វី​ដែល​គាត់​បាន​ប្រាប់ Talk Of The Devils៖ «​កីឡាករ​វ័យក្មេង Mason Greenwood ជា​ក្មេង​ដែល​អ្នក​ឆ្ងល់​ថា​តើ​គាត់​ជា​អ្នក​ណា​។ គាត់​គឺជា​កីឡាករ​ដ៏​សំខាន់​កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន ដោយ​បាន​សហការ​យ៉ាង​ល្អ​នៅ​ចុងរដូវ​កាល​មុន​ជាមួយ Cavani ។ ប្រសិនបើ​ខ្ញុំ​ជា​គ្រូបង្វឹក ខ្ញុំ​នឹង​ដាក់ Greenwood ឲ្យ​លេង​មុន Rashford ហើយ​ខ្ញុំ​គ្រាន់តែ​គិត​ថា ហេតុ​អ្វី​បានជា Rashford ទទួល​បាន​ម៉ោង​ប្រកួត​ច្រើន​ដូច្នេះ​»​។

ដំណើរការ​មិនល្អ​របស់ Manchester United បាន​នាំ​ឱ្យ​មានការ​បណ្តេញ​លោក Ole Gunnar Solskjaer ។ ក្រោយ​ចាញ់ Liverpool និង Manchester City ក្រុម United ក៏​ត្រូវ Watford វាយបក​យ៉ាង​ស្រួល​ដែរ​។

បញ្ជាក់​ផង​ដែរ​ថា បិសាច​ក្រហម​ឥឡូវនេះ​បាន​តែងតាំង​លោក Ralf Rangnick ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន​ថ្មី​របស់​ពួក​គេ​។ ការ​ប្រកួត​ដំបូង​របស់​អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​ក្លឹ​ប​នឹង​ត្រូវ​ប៉ះ Arsenal នៅ​ថ្ងៃ​ទី ៣ ខែធ្នូ​៕