បាត់ដំបង៖ កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវលេខ៥៧ ភូមិទួលក្រសាំង ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដោយយុវជន ២នាក់ បានបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកគោយន្តកន្ទ្រៃពីក្រោយ បណ្តាលអោយស្លាប់ម្នាក់ និងរបុសម្នាក់។
នេះបើយោងតាមប្រភពលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេលបានឱ្យដឹងថា គោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉កបើកពីជើងទៅត្បូងនៅពេលយប់អត់មានភ្លើងសញ្ញាខាងក្រោយ។ ស្រាប់តែមានម៉ូតូបើកស្របគ្នាមកបុកចំពីក្រោយគោយន្តកន្ត្រៃបណ្ដាលឱ្យដួលស្លាប់។រីឯអ្នកបើបរគោយន្តបានរត់គេចខ្លួនបាត់។ យុជនដែលស្លាប់ឈ្មោះម៉ៅ កៅឡាយ អាយុ២៤ឆ្នាំនៅភូមិក្ដុលក្រោម ស្រុកបវេល ខេត្តបាត់ដំបង អ្នករួមដំណើរឈ្មោះចុម ប៉ាប់ អាយុ ២៣ឆ្នាំ រងរបួស ។ពួកគេជិះម៉ូតូម៉ាកស្គូបពីផ្លាកលេខ 1R-4800 បាត់ដំបង ៕
ប្រភព៖ សហការី