Carlo Ancelotti ថា​កីឡាករ​ម្នាក់​នេះ​អាច​ឈ្នះ Ballon d’Or នា​ពេល​អនាគត

0

អ្នកចាត់ការ​ក្រុម Real Madrid លោក Carlo Ancelotti បាន​សរសើរ Vinicius Jr ដោយ​អះអាង​ថា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល​រូប​នេះ​អាច​ឈ្នះ Ballon d’Or នា​ពេល​អនាគត​។

Vinicius បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ឈ្នះ ២-១ របស់ Real Madrid ទល់​នឹង Sevilla ដោយ​បាន​ស៊ុត​បញ្ចូល​ទី​មិន​គួរ​ឱ្យ​ជឿ ដើម្បី​ឈ្នះ​ការ​ប្រកួត​សម្រាប់​ក្រុម Los Blancos ។ លទ្ធផល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក Ancelotti បន្ត​ការ​នាំមុខ​របស់​ពួក​គេ​នៅ​លើ​កំពូល​តារាង La Liga រហូត​ដល់ ៤ ពិន្ទុ​។

នៅ​ពេល​សួរ​អំពី​ទម្រង់​លេង​របស់ Vincius លោក Ancelotti បាន​និយាយ​ថា គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ប្រេ​ស៊ី​ល​។

លោក Ancelotti បាន​និយាយ​ថា​៖ «​គ្រាប់​បាល់​ដ៏​អស្ចារ្យ កីឡាករ​ម្នាក់​ដែល​ជើង​ដ៏​ពេ​សេស​។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​អំពី Vinicius គឺ​គុណភាព​ដែល​គាត់​មាន​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​»៕