Neymar និយាយ​អ្វីខ្លះ បន្ទាប់​ពីរ​ងរ​បួស?

0

Neymar នឹង​អវត្តមាន​សម្រាប់ Paris Saint-Germain ដោយ​ត្រូវ​សម្រាក​ព្យាបាល​របួស​កជើង​ឆ្វេង​រយៈពេល ៨ ស​ប្តា​ហ៍​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ក្លឹ​ប​យក្ស​បារាំង​មួយ​នេះ​។

ខ្សែប្រយុទ្ធ​កំពូល​ញាក់​វ័យ ២៩ ឆ្នាំ​រូប​នេះ ត្រូវ​បាន​បង្ខំ​ឱ្យ​សែង​ចេញពី​ទីលាន បន្ទាប់​ពី​បាន​ប៉ះទង្គិច​ដោយ​ចៃដន្យ​អំឡុង​ពេល​ការ​ប្រកួត Ligue 1 ជាមួយ Saint-Etienne​។

PSG បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹ​ប​ថា​៖ «​ការ​ពិនិត្យ​ដែល​បាន​ធ្វើ​ឡើង​បាន​បញ្ជាក់​ថា Neymar Jr រង​របួស​កជើង​ខាងឆ្វេង​។ នឹង​ត្រូវ​សម្រាក​ពី ៦ ទៅ ៨ ស​ប្តា​ហ៍​»​។

ទន្ទឹម​នឹង​នោះ Neymar ក៏​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​៖ «​ជា​អកុសល ភាព​លំបាក​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​អត្ត​ព​លិ​ក​។ ឥឡូវនេះ​អ្នក​ត្រូវ​ងើបមុខ​របស់​អ្នក ហើយ​បន្ត​ទៅ​មុខ​។ ខ្ញុំ​នឹង​ត្រលប់​មក​វិញ​កាន់តែ​ប្រសើរ និង​រឹង​មាំ​ជាង​មុន​»៕