Ramos ថា​អតីត​គូសត្រូវ​របស់​គាត់ អាច​នឹង​ឈ្នះ Ballon d’Or ២០២១

0

ពិ​ណាស់ Sergio Ramos និង Lionel Messi ជា​គូប្រជែង​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​លើ​ទីលាន​ប្រកួត កាល​ពួក​គេ​ជា​កីឡាករ​របស់ Real Madrid និង Barcelona ប៉ុន្ដែ​ពួក​គេ​ពេល​នេះ​ជា​មិត្ត​រួម​ក្រុម​នៅ Paris Saint-Germain​។

ខ្សែការពារ​អេ​ស្ប៉ា​ញ និង​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន បាន​លេង​ជាមួយ​គ្នា​ក្នុង​ក្រុម​តែ​មួយ​ជា​លើក​ដំបូង​កាលពី​ថ្ងៃអាទិត្យ ដោយ Ramos បង្ហាញខ្លួន​លើក​ដំបូង ក្នុង​ការ​ប្រកួត​ដែល PSG យកឈ្នះ Saint-Etienne​។

Ramos បាន​និយាយ​បន្ទាប់​ពី​ការ​ប្រកួត​បញ្ចប់ អំពី​ការ​លេង​ក្នុង​ក្រុម​ជាមួយ Messi​។ ខ្សែការពារ​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​និយាយ​ថា​៖ «​គេ​ស្ថិត​នៅ​ទម្រង់​ល្អ ហើយ​ខ្ញុំ​គិត​ថា គេ​ជា​ប្រភេទ​កីឡាករ​ដែល​ផ្លាស់​ប្ដូរ​ការ​ប្រកួត​។ គេ​ជា​កីឡាករ​ដែល​គ្មាន​នរណា​ដូច ហើយ​វា​ជា​កិត្តិយស​ណាស់ ដែល​មាន​គេ​លេង​នៅ​ក្នុង​ក្រុម​»​។

«​ខ្ញុំ​គិត​ថា បន្ដិច​ម្ដង​ៗ យើង​ម្នាក់​ៗ​នឹង​នាំ​យកគុណ​ភាព​រៀង​ៗ​ខ្លួន ដើម្បី​ឱ្យ Paris Saint-Germain កាន់តែ​ខ្លាំង ហើយ​ជោគជ័យ​នូវ​អ្វី​ដែល​យើង​ចង់​សម្រេច​»​។ ពាក់ព័ន្ធ​នឹង​លទ្ធភាព​ដែល Messi អាច​ឈ្នះ Ballon d’Or អតីត​ប្រធាន​ក្រុម Real Madrid និយាយ​ថា​៖ «​មែនហើយ ជា​ការ​ពិត​ខ្ញុំ​នឹង​ការពារ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​។ ខ្ញុំ​ជូនពរ​គេ​សំណាងល្អ​នៅ​ក្នុង​លោក​»៕