Barcelona កំពុងតែតាមប្រមាញ់ចរចា Ferran Torres ស្របពេលដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បង្ហាញអារម្មណ៍ចង់ចាកចេញពី Manchester City ប៉ុន្តែកុងត្រារបស់គេជាមួយក្លឹប គឺជារឿងដ៏ស្មុគស្មាញបំផុត។
កន្លងមកនេះលោក Mateu Alemany និងលោក Ferran Reverter ត្រូវបានបញ្ជូនទៅទីក្រុង Manchester ដើម្បីចរចារលើកិច្ចព្រមព្រៀងមួយក្នុងក្តីសង្ឃឹមថា នឹងអាចនាំ Torres ទៅ Camp Nou ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ប៉ុន្តែមិនបានជោគជ័យឡើយ។
យ៉ាងណាមិញក្លឹប Manchester City មិនចង់ឲ្យខ្សែប្រយុទ្ធរូបនេះចាកចេញទេ ហើយការខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់ នឹងមិនអាចធ្វើទៅបានទេ ដោយសារច្បាប់ LaLiga ។
ទោះជាយ៉ាងណា Manchester City នឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញក្នុងតម្លៃថោកនោះដែរ ខណៈដែលក្លឹបបានដាក់តម្លៃ ៧០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធអេស្ប៉ាញវ័យ ២១ ឆ្នាំរូបនេះ៕