ការកាន់កាប់តំណែងជាគ្រូបង្វឹកនៅ Manchester United របស់លោក Ole Gunnar Solskjaer បានបញ្ចប់ហើយ បន្ទាប់ពីបានធ្លាក់ដល់កម្រិតទាបថ្មីមួយទៀតកាលពីថ្ងៃសៅរ៍ ជាមួយនឹងការចាញ់ក្រុម Watford ក្រៅដី ៤-១ ក្នុងក្របខ័ណ្ឌ Premier League ។ នេះជាការចាញ់លើកទី ៧របស់ក្រុមក្នុងការប្រកួត ១៣លើក និងជាទម្រង់លេងដ៏អាក្រក់មួយទៀតរបស់ក្រុម។
ក្រោមសម្ពាធ Solskjaer ត្រូវបានសួរបន្ទាប់ពីការប្រកួតថា ហេតុអ្វីបានជាកីឡាកររបស់គាត់លេងមិនបានល្អបែបនេះ ហើយការឆ្លើយតបភ្លាមៗរបស់គាត់គឺ «ញញឹម» ភ្លាមៗគាត់ក៏បានសុំទោសដែរ។
Solskjaer បាននិយាយថា៖ «សុំទោសដែលខ្ញុំញញឹម ព្រោះខ្ញុំគឺជាមនុស្ស»។ «អ្នកពិតជាភ្ញាក់ផ្អើលពេលចាប់ផ្តើមដំបូង ពួកគេលេងបានល្អ កីឡាករកំពូលៗ ពោរពេញទៅដោយបទពិសោធន៍។ ពួកគេមិនស្តាប់ បែរជាប្រឆាំងនឹងយើងវិញ ហើយវាពិបាកក្នុងការដឹកនាំពួកគេ»៕