យោងតាមការបង្ហោះលើគណនីផ្លូវការ របស់អ្នកសារព័ត៌មានដ៏ល្បីល្បាញសញ្ជាតិអីតាលីលោក Fabrizio Romano បានឲ្យដឹងថាក្រុមប្រឹក្សាភិបាល Manchester United សម្រេចបណ្តញលោក Ole Gunnar Solskjær ចេញពីតួនាទីជាអ្នកចាត់ការទូរទៅរបស់ពួកគេ ដោយមានការយល់ព្រមពីម្ចាស់ក្លឹបត្រកូល Glazer ផងដែរ។
សេចក្តីថ្លែងការបានធ្វើនៅក្លឹបផ្ទាល់ ហើយភាគ្គីទាំងពីរឈានដល់កិច្ចព្រមព្រៀងមួយនេះ ចំណែកឯលោក Fletcher-Carrick នឹងត្រូវរ៉ាប់រងការងារជាគ្រូបង្វឹកបណ្តោះអាសន្ន ខណៈក្លឹបមិនទាន់ស្វែងរកអ្នកចាត់ការថ្មីដែលស័ក្តិសម៕