ជាការពិតណាស់ ក្លឹបអ្នកមានបុណ្យ Barcelona កំពុងរៀបចំពង្រឹងបន្ថែមទៀត នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុរបស់ពួកគេក៏ដោយ ហើយកីឡាករម្នាក់ដែលក្លឹបសង្ឃឹមថានឹងនាំយកមក គឺតារាឆ្នើមកីឡាករ Karim Adeyemi របស់ក្រុមគោជល់ Red Bull Salzburg ។
យោងតាម Sport1 បានឲ្យដឹងថា Barcelona បានដាក់សំណើរក្នុងតម្លៃ ៤០ លានអឺរ៉ូរួចហើយ ដើម្បីចុះហត្ថលេខាលើ Adeyemi ដែលអាចលេងជាខ្សែប្រយុទ្ធកណ្តាល ឬជាខ្សែបម្រើស្លាប។
ទន្ទឹមនឹងនោះ ប្រធានក្លឹប Barcelona លោក Joan Laporta ក៏បានពិភាក្សាអំពីបំណងរបស់គាត់សម្រាប់ក្លឹប ក្នុងការចុះហត្ថលេខាលើកីឡាករចំនួន ៣ នាក់ក្នុងទីផ្សារដោះដូរកីឡាករខែមករាផងដែរ ដោយខ្សែប្រយុទ្ធត្រូវបានផ្តល់អាទិភាព ដូច្នេះ Adeyemi គឺស័ក្តិសមបំផុត។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់វ័យ ១៩ឆ្នាំរូបនេះក៏ត្រូវបានក្លឹបយក្សអាល្លឺម៉ង់ចំនួនពីរ ដែលកំពុងចាប់អារម្មណ៍ខ្លាំងដែរនោះគឺ Borussia Dortmund និង Bayern Munich បើទោះបីមានការផ្តល់ជូនរបស់ Barcelona ក្នុងតម្លៃ ៤០ លានអឺរ៉ូក៏ដោយ៕