CR7 អាច​នឹង​ចាក​ចេញពី Man Utd ប្រសិនបើ Ole មិន​មាន​ទម្រង់​លេង​ច្បាស់លាស់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Express នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា Ronaldo នឹង​មិន​ត្រលប់​មក​កាន់ Manchester United ដើម្បី​លេង Europa League នោះ​ទេ​។ គួប​សម​ជាមួយនឹង​ក្លឹ​ប​បិសាច​ក្រហម ដែល​ជួបនឹង​បញ្ហា​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ផង​នោះ វា​អាច​ជា​ហេតុផល​មួយ​ធ្វើ​កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់​រូប​នេះ​ចាកចេញ​នៅទីផ្សាររដូវក្តៅខាងមុខ។

គួរ​បញ្ជាក់​ថា ៣​ប្រកួត​ចុង​ក្រោយ​នៅ​ក្រប​ខណ្ឌ​អង់គ្លេស​របស់ Man Utd គឺ​ឈ្នះ​បាន​តែ ១​ប្រកួត​ប៉ុណ្ណោះ ខណៈ ២​ប្រកួត​ទៀត គឺ​ចាញ់ Liverpool និង Man City​។ ក្នុង​នោះ​ដែរ​ថ្នាក់ដឹកនាំ​របស់​បិសាច​ក្រហម នៅ​តែ​ដាក់​ការ​ទុកចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក Ole ដ​ដែរ​៕

ប្រភព៖ Express