Aston Villa សម្រេច​បណ្តេញ​គ្រូបង្វឹក​ចេញ​ក្រោយ​ទើប​ប្រកួត​ចាញ់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Independent បានអោយ​ដឹង​ថា ក្លឹ​ប Aston Villa បាន​សម្រេច​បណ្តេញ​គ្រូបង្វឹក Dean Smith ចេញពី​តំណែង​ហើយ​។

ក្លឹ​ប Villa កំពុង​ស្ថិត​នៅ​លេង​រៀង​ទេ ១៥ នៅ​ក្នុង​តារាង Premier League ដោយ​មាន ១០​ពិន្ទុ ក្នុង​ការ​លេង ១១​ប្រកួត ក្នុង​នោះ​ទើប​ទទួល​បាន​ជ័យ​ជំ​នៈ​តែ ៣​ប្រកួត​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា Smith បាន​មក​កាន់​តំណែង​នេះ​តាំងពី​ខែតុលា ឆ្នាំ​២០១៨ ដោយ​បាន​ជួយ​អោយ​ក្លឹ​ប​ឡើង​មក​លេង​នៅ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​នៅ​ក្នុង​រដូវ​កាល​ដំបូង ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​តែ​ម្តង​៕

ប្រភព៖ Independent