ម្យ៉ាងដែរ​! ក្មេង​ស្ទាវ ៨​នាក់​ទៅ​បុណ្យកឋិន ឆ្លៀត​យក​ដាវ​ទៅ​តាម ២​ដើម​ទៀត

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី ០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ២២ និង ៣០​នាទី កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំព័រ​មាស បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​កាន់​ដាវ និង​ជិះ​ម៉ូតូ​បង្ករ​អុកឡុក​កម្មវិធី​បុណ្យកឋិន​ក្នុង​បរិវេណ​វត្ត​ឧត្ត​មាន​ជ័យ ហៅ​វត្ត​ទឹក​ស្អុយ ស្តិ​ត​នៅ​ភូមិ​ទឹក​ស្អុយ​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចំនួន ៨​នាក់​÷

១/ ឈ្មោះ សួន ប៊ុ​ន​នី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
២/ ឈ្មោះ ហ៊ុយ ឈុ​ន​លី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
៣/​ឈ្មោះ ហ៊ុយ សំណាង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ
៤/​ឈ្មោះ ផុ​ន សុ​ធាន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ
៥/ ឈ្មោះ សឿង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​(​ម្ចាស់​ដាវ​)​ដាក់​ជាប់​ម៉ូតូ
៦/ ឈ្មោះ ស៊ី​ម ចាន់​ធឿ​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ
៧/ ឈ្មោះ ម៉ៅ វ៉ា​ន់​ថន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ អ្នក​ទាំង ៧​នាក់ រស់នៅ​ភូមិ​ក្អែក​ពង ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ
៨/​ឈ្មោះ ផូ ដា​រ៉ូ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​នៅ​ភូមិ​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ក្នុងនោះដកហូតបាន​ម៉ូតូ​ចំនួន ៦​គ្រឿង និង​ដាវ ២​ដើម នៅ​ចំណុច​ក្នុង​វត្ត​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ( មានកម្ម​ពិធីបុណ្យ​កឋិនទាន )។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចយកជនសង្ស័យ​មក​ធ្វើការ​សាកសួរ ឈ្មោះ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ដាវ ខាងលើ​ពិតជា​របស់​ក្រុម​ខ្លួន​ពិតប្រាកដ​មែន​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំរោងទង