បរទេស៖ សម្រាប់ការប្រកួតរវាងក្រុម Man Utd និង Man City ត្រូវបានបញ្ចប់ ៩០នាទី ហើយ ដោយក្រុមភ្ញៀវ Man City នាំមុខក្នុងលទ្ធផល ២ទល់នឹង០។
២គ្រាប់របស់ Man City រកបាននៅនាទីទី៧ ដោយការស៊ុតបញ្ចូលទីខ្លួនឯងរបស់ Bailly និងគ្រាប់ទី២ រកបានដោយ Silva នៅនាទីទី៤៥។ ដោយឡែកក្នុងតង់ទី២ គឺក្រុមទាំង២ មិនមានរកបានគ្រាប់បាល់នោះទេ។ ដូច្នេះ Man Utd ត្រូវបាត់បង់ ៣ពិន្ទុ នៅក្នុងផ្ទះម្តងទៀត៕