ការប្រជែងដណ្តើមពាន Ballon d’Or ២០២១ កំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង។ សម្រាប់ទម្រង់លេង និងគ្រាប់បាល់ដ៏ច្រើនរបស់ Robert Lewandowski ជាមួយ Bayern Munich ធ្វើឱ្យគាត់ក្លាយជាគូប្រជែងដ៏លេចធ្លោសម្រាប់ពានរង្វាន់មួយនេះ។
Lionel Messi ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានប្រជាប្រិយភាពមួយរូប សម្រាប់ការលើកពានបន្ទាប់ពីដឹកនាំអាហ្សង់ទីនឈ្នះពាន Copa America នៅរដូវក្ដៅនេះ។ ខ្សែបម្រើ Jorginho របស់ក្លឹប Chelsea ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងផងដែរ បន្ទាប់ពីសមទ្ធិផលដ៏ជោគជ័យរបស់គាត់ជាមួយក្លឹប និងប្រទេស។
កីឡាករដូចជា Cristiano Ronaldo, Karim Benzema, Ngolo Kante និង Kevin De Bruyne ក៏ស្ថិតក្នុងចំណោមបេក្ខភាពដែលមានភាគរយខ្ពស់ក្នុងការប្រជែងពានរង្វាន់ Ballon d’Or ឆ្នាំនេះដូចគ្នា៕