Pulisic នឹង​វិល​ត្រឡប់​មក​វិញ សម្រាប់​ការ​ប្រកួត

0

លោក Gregg Behalter គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​មេ​រិ​កបាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ ២៥ នាក់​របស់​គាត់​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី ៧ និង​ទី ៨ នៃ​វគ្គ​ជម្រុះ CONCACAF សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ នៅ​ប្រទេស​កា​តា ជាមួយនឹង​ការ​វិល​ត្រឡប់​របស់​ខ្សែប្រយុទ្ធ Chelsea កីឡាករ Christian Pulisic ។

Pulisic បាន​អវត្តមាន​មួយ​រយៈ ឥឡូវនេះ​គាត់​មាន​កាយសម្បទា​គ្រប់គ្រាន់ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​មុខ​នឹង “CONCACAF Classic” ទល់​នឹង​ម៉ិ​ក​ស៊ិ​ក​នៅ​កីឡដ្ឋាន TQL ក្នុង​ទីក្រុង Cincinnati រដ្ឋ Ohio នៅ​ថ្ងៃ​ទី ១២ ខែវិច្ឆិកា និង​ធ្វើ​ដំណើរ​ទៅ​ប្រទេស Jamaica នៅ​ក្នុង​ខែវិច្ឆិកា​។

យ៉ាងណាមិញ កីឡាករ Sergiño Dest និង Giovanni Reyna នឹង​អវត្តមាន​។ ដោយ​កីឡាករ Barcelona មាន​បញ្ហា​ខ្នង ខណៈ​កីឡាករ Borussia Dortmund មិន​ទាន់​ជា​សះស្បើយ​ពីរ​បួស​សរសៃពួរ​៕