បន្ត​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ជិត ៨០​លី​ត្រ

0

ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​បណ្ដា​ផ្សារ​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តបន្ទាយមានជ័យ មន្ត្រី​ក​.​ប​.​ប​. បាន​រក​ឃើញ​នូវ​ទំនិញ​ដូច​ជា ភេសជ្ជៈ​កំប៉ុង នំ​និង​ស្ករ​គ្រាប់ និង​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់​សរុប​ចំនួន ១២១.២៧​គីឡូក្រាម ព្រមទាំង​អាល់កុល​ក្លែងក្លាយ (​មេតា​ណុ​ល​) ចំនួន ៧៤.៥​លី​ត្រ​ផង​ដែរ​។ ការ​ចុះ​ត្រួតពិនិត្យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។ ក្រោយ​ពី​បាន​រក​ឃើញ​ទំនិញ​ខាងលើ មន្ត្រី​ជំនាញ​បាន​ដកហូត​យក​មក​រក្សា​ទុក​ដើម្បី​ធ្វើការ​កម្ទេច​ចោល​។ រីឯ​ម្ចាស់​ទំនិញ​ត្រូវ​បាន​មន្ត្រី​មាន​សមត្ថកិច្ច​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​ណែនាំ​ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់ទំនិញ​មិន​អនុលោម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​សាធារណៈ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF