មុនពេលជួបជាមួយ Atalanta កីឡាករ Cristiano Ronaldo បានព្យាយាមលើកទឹកចិត្តមិត្តរួមក្រុម Manchester United របស់គាត់ជាមួយនឹងសារលើកទឹកចិត្តនៅលើ Instagram ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហាញពីភាពរីករាយរបស់គាត់ ក្នុងការត្រលប់ទៅកាន់ទឹកដីអ៊ីតាលីវិញ ជាកន្លែងដែលគាត់បានចំណាយពេល ៣ ឆ្នាំនៅ Juventus ប៉ុន្តែបានទទូចថា Atalanta នឹងបង្កើតការប្រកួតប្រជែងដ៏លំបាកមួយ។នៅក្នុង Instagram របស់ Cristiano Ronaldo បានសរសេរថា៖ «ត្រលប់ទៅប្រទេសអ៊ីតាលីវិញ ដែលជាប្រទេសដែលស្វាគមន៍ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំបានយ៉ាងល្អ ជាកន្លែងដ៏អស្ចារ្យដែលនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។ ខ្ញុំដឹងតាមបទពិសោធន៍ថា វាមិនងាយស្រួលទេក្នុងការលេងនៅ Bergamo ទល់នឹងក្រុមដូចជា Atalanta ប៉ុន្តែយើងនឹងធ្វើឲ្យបានល្អបំផុត ដើម្បីរក្សាចំណាត់ថ្នាក់លេខមួយនៅក្នុងក្រុមរបស់យើង»។ «នេះជា Champions League ហើយយើងគឺ Manchester United! តោះទៅ បិសាច!»។
បញ្ជាក់ផងដែរថា ចាប់តាំងពីគាត់ត្រលប់មក Manchester United កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទីបាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ១០ដង៕