Barcelona បានចែកផ្លូវជាមួយគ្រូបង្វឹក Ronald Koeman ក្រោយចាញ់ក្រុម Rayo Vallecano ក្នុងលទ្ធផល ១-០ ក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃពុធ។ ជាមួយនឹងក្រុម Barcelona ដែលកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ នៅក្នុង La Liga វាហាក់ដូចជាការសម្រេចចិត្តត្រឹមត្រូវក្នុងការអនុញ្ញាតឱ្យ Ronald Koeman ចាកចេញ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ Barcelona បានប្រកាសថា៖ «ក្លឹប FC Barcelona បានបញ្ចប់តំណែងរបស់លោក Ronald Koeman ពីតួនាទីជាគ្រូបង្វឹកក្រុមឈុតធំ។ ប្រធានក្លឹបលោក Joan Laporta បានជូនដំណឹងដល់គាត់អំពីការសម្រេចចិត្ត បន្ទាប់ពីការបរាជ័យលើក្រុម Rayo Vallecano ។ Ronald Koeman នឹងនិយាយលាក្រុមនៅថ្ងៃព្រហស្បតិ៍នៅ Ciutat Esportiva ។ FC Barcelona សូមថ្លែងអំណរគុណចំពោះគាត់សម្រាប់ការងាររបស់គាត់ចំពោះក្លឹប ហើយសូមជូនពរគាត់ឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់គាត់»។
ទោះជាយ៉ាងណា ការបណ្តេញអ្នកចាត់ការហូឡង់ចេញ គឺត្រូវចំណាយប្រាក់។ យោងតាមសារព័ត៌មាន El Pais បានឱ្យដឹងថា Barcelona បានចំណាយប្រាក់ចំនួន ១២ លានអឺរ៉ូ ដើម្បីបញ្ចប់តួនាទីរបស់លោក Ronald Koeman ។ ដោយពិចារណាលើបញ្ហាហិរញ្ញវត្ថុផ្ទាល់របស់ Barcelona ថវិការដែលពាក់ព័ន្ធនឹងការបណ្តេញលោក Ronald Koeman អាចកាត់បន្ថយថវិការបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាករខែមករា។ Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករដូចជា Dani Olmo និង Raheem Sterling ប៉ុន្តែវានៅតែត្រូវមើលថា តើពួកគេមានថវិកាគ្រប់គ្រាន់ដែរឬអត់៕