Marcelo ប្រាប់​លោក Florentino Perez ថា​នឹង​ចាកចេញ

0

កីឡាករ Marcelo នៅ​រដូវ​កាល ២០២១/២២ គេ​បាន​បង្ហាញខ្លួន​តែ ២ ប្រកួត​គត់ ដោយសារ​ជួប​បញ្ហា​របួស​ក៏​នាំ​ឲ្យ​គេ​ខកខាន​មក​ទល់​សព្វថ្ងៃ​។ ខណៈ​ដែល​អនាគត​របស់​កីឡាករ​ប្រេ​ស៊ី​ល ជាមួយ​ក្លឹ​ប Real Madrid អាច​នឹង​ឈាន​ដល់​ផ្លូវបែក ស្រប​ពេល​ដែល​សុពលភាព​កុងត្រា​របស់​គេ កៀក​នឹង​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល​ផង​។

បើ​តាម​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា Marcelo គេ​មានចិត្ត​ចង់​ចែកផ្លូវ​ពី​ក្លឹ​ប​ម្ចាស់​ដី Bernabeu ដោយ​គេ​ក៏​បាន​ជូនដំណឹង​ទៅ​កាន់​ប្រធាន​ក្លឹ​បលោក Florentino Perez រួច​ហើយ​ដែរ​។

ផ្ទុយ​មក​វិញ គេ​ចង់​ត្រលប់​ទៅ​ក្លឹ​ប​ចាស់​គឺ Fluminense នៅ​ឯ​ប្រទេស​កំណើត ព្រោះ​គិត​ថា​ពេលវេលា​ក្នុង​អាជីព​បាល់ទាត់ គួរតែ​ឈាន​មក​ដល់ទី​បញ្ចប់ និង​ចង់​ចូល​និវត្ត​ជាមួយ​ក្លឹ​ប​ចុង​ក្រោយ​នោះ​តែ​ម្តង​។

គួរ​បញ្ជាក់​ដែរ​ថា Marcelo ក្នុង​អាជីព​របស់​គេ ក្រៅពី Real គឺ​គេ​ឈរជើង​ឲ្យ​ក្លឹ​ប Fluminense តែ​មួយ​គត់ ដោយ​ស្ថិតិ​ជា​រួម​ក្នុង​នាម​ជា​កីឡាករ ៥៤១ ប្រកួត រកបាន ៤១ គ្រាប់ និង Assist បាន ១០១ លើក ហើយ​ធ្លាប់​ឈ្នះ​ពាន​ធំ UCL ដល់​ទៅ ៤ សម័យកាល​ឯណោះ​៕