បរទេស៖ នេះបើយោងតាម Gianlucadimarzio បានចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះបានអោយដឹងថា រឿងរបស់ Conte និង Man Utd អាចក្លាយជាការពិតបាន ដែលគាត់អាចនឹងចូលមកកាន់តំណែងជំនួស Ole ដែលនឹងត្រូវបញ្ឈប់។
ការប្រកួតចាញ់ Liverpool បានធ្វើអោយកៅអីរបស់លោក Ole ឡើងកំដៅ។ Manchester កំពុងពិចារណាអំពីអនាគតរបស់គាត់ ថាគួរបន្តអោយគ្រប់គ្រង ឫក៏បញ្ឈប់។ ហើយលោក Conte គឺជាជម្រើសដំបូងរបស់ក្លឹបបិសាចក្រហម។ ខាងក្លឹបបានធ្វើការទំនាក់ទំនងជំហាន់ដំបូងជាមួយលោក Conte រួចរាល់ហើយ។ ក្នុងនោះ Conte រីករាយនឹងទទួលយកការងារមួយនេះ។
ការសម្រេចចិត្តត្រូវបានធ្វើឡើង ពីព្រោះគ្រូបង្វឹកបានបញ្ជាក់ថាគាត់អាចដឹកនាំក្រុមបានជាមួយនឹងកីឡាករដែលមាន។ នេះជាមូលហេតុដែលធ្វើអោយគាត់រីករាយក្នុងការទទួលដឹកនាំក្រុម៕
ប្រភព៖ Gianlucadimarzio