ក្រុម AS Roma របស់លោក Jose Mourinho បានបរាជ័យយ៉ាងអាម៉ាស់ ៦-១ ទល់នឹងក្រុម Bodo/Glimt ក្នុងការប្រកួតវគ្គចែកពូល UEFA Europa Conference League។
នេះជាការប្រកួតមួយក្នុង១០០០ប្រកួត ដែលក្រុមលោក Mourinho ដឹកនាំរបូតគ្រាប់ និងមានគម្លាតគ្រាប់បាល់ច្រើនបំផុត ដោយកន្លងមក កាលលោកដឹកនាំនៅ Real Madrid ក្រុមរបស់លោក បានចាញ់ Barcelona ៥-០ ក្នុងឆ្នាំ២០១០។
ក្រោយចប់ការប្រកួតលោក Mourinho បានថ្លែងប្រាប់ Sky Sport Italia ថា៖ «ខ្ញុំបានសម្រេចចិត្តលេងជាមួយជម្រើស១១នាក់នេះ ដូច្នេះទំនួលខុសត្រូវគឺធ្លាក់មកលើខ្ញុំ។ ខ្ញុំធ្វើវាឡើងនៅក្នុងបំណងល្អទេ ដើម្បីផ្ដល់ឱកាសសម្រាប់កីឡាករដែលខំប្រឹងប្រែងខ្លាំង និងឆ្លាស់កីឡាករនៅលើវាលស្មៅសិប្បនិម្មិត ក្នុងអាកាសធាតុត្រជាក់»។
«ខ្ញុំមិនដែលលាក់បាំងការពិតដែលថា កីឡាករមានដែនកំណត់។ យើងមានតែ១៣នាក់ប៉ុណ្ណោះ ដែលបង្ហាញថាជាក្រុមមួយ កីឡាករដទៃទៀត ស្ថិតនៅកម្រិតផ្សេង។ យើងចាញ់ក្រុមមួយដែល បង្ហាញគុណភាពនៅក្នុងការប្រកួតយប់នេះ។ វាគឺសមញ្ញបែបនេះ»៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=3yX5fZIWFO4