បរទេស៖ នេះបើយោងតាមប្រភពព័ត៌មានដែលបានចេញផ្សាយដោយវ៉េបសាយ GOAL នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា
គ្រូបង្វឹកក្រុម Bayern Munich គឺលោក Julian Nagelsmann បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីរូបលោកខកខានមិនបានដឹកនាំក្រុមប្រកួតយកឈ្នះទៅលើ Benfica ដោយសារតែមានរូបសញ្ញាដូចផ្តាសាយ។
Nagelsmann បានចាប់ផ្តើមនៅជីវិតដល់អស្ចារ្យ បន្ទាប់ពីចាក់ចេញពីក្លឹប RB Leipzig មកដឹកនាំក្លឹប Bayern កាលពីរដូវក្តៅមុន។
ទោះយ៉ាងណាក៏ដោយ គាត់នៅតែអាចបញ្ជាកូនក្រុមពីចម្ងាយ ដោយពួកគេលេងបានយ៉ាងល្អក្នុងពានរង្វាន់ទ្វីបអឺរ៉ុប ខណៈយកឈ្នះម្ចាស់ផ្ទះ ៤ទល់និង០។ ក្នុងនោះក៏មានការចូលរួមពីជំនួយការគ្រូបង្វឹក គឺលោក Dino Toppmoller និង Xaver Zembrod ៕