ការលេចធ្លោរបស់ Karim Benzema នៅឆ្នាំ ២០២១ បានបន្តជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អទល់នឹង Shakhtar Donetsk ក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែខ្សែប្រយុទ្ធបារាំងរូបនេះមានគម្រោងជីវិតរួចទៅហើយបន្ទាប់ពី Real Madrid ដោយសារភាពថា គាត់កំពុងពិចារណាផ្លាស់ទៅ MLS នាពេលអនាគត។
កុងត្រាបច្ចុប្បន្នរបស់ Benzema ជាមួយ Los Blancos នឹងត្រូវបញ្ចប់នៅខែមិថុនាឆ្នាំ ២០២៣ នៅពេលដែលគាត់មានអាយុ ៣៥ឆ្នាំ។ Benzema បានប្រាប់ ESPN ថា៖ «ខ្ញុំចាប់ផ្តើមអន់ថយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារវ័យរបស់ខ្ញុំកាន់តែជ្រេ ប៉ុន្តែខ្ញុំនៅមានមហិច្ឆិតា បាល់ទាត់ជាក្តីសុខរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តអាជីពនេះទៅមុខទៀត»។
Benzema បានបន្តថា៖ «អាយុវាគ្រាន់តែជាតួលេខ វាមិនសំខាន់សម្រាប់ខ្ញុំទេ អ្វីដែលសំខាន់នោះគឺ អារម្មណ៍របស់ខ្ញុំ។ ខ្ញុំមិនបង្ខំនោះទេ ខ្ញុំមានអារម្មណ៍ល្អ និងប្រសើរជាងមុននៅពេលខ្ញុំបន្តលេង»។ ខ្ញុំចូលចិត្តសហរដ្ឋអាមេរិក បាល់ទាត់កាន់តែអស្ចារ្យនៅទីនោះ៕