ប្រធាន​ក្រុម Man Utd និយាយ​អ្វីខ្លះ​អំពី Cristiano Ronaldo​?

0

Cristiano Ronaldo បាន​រក​គ្រាប់​បាល់​ក្នុង​ជ័យជម្នះ ៣-២ របស់​ក្រុម​បិសាច​ក្រហម Manchester United លើ​ក្រុម Atalanta ក្នុង​ក្របខ័ណ្ឌ Champions League ។ ប្រធាន​ក្រុម​បិសាច​ក្រហម​កីឡាករ Harry Maguire បាន​កោតសរសើរ​តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​របស់​គាត់​។

Maguire បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​សម្លឹង​មើល​គាត់​គ្រប់ពេល​។ ខ្ញុំ​នៅ​ពីក្រោយ​គាត់​។ ការ​លោត​របស់​គាត់​គឺ​ល្អ​ឥត​ខ្ចោះ​សម្រាប់​បាល់​ជ្រុង​។ យើង​បានឃើញ​វិធី​ដែល​គាត់​ហ្វឹកហាត់ និង​បច្ចេកទេស​រក​គ្រាប់​បាល់​របស់​គាត់ ពិតជា​អស្ចារ្យ​»​។

រំលឹក​ឡើង​វិញ​ដែរ​ថា ក្រុម​បិសាច​ក្រហម Manchester United បាន​វាយបក​លើ​ក្រុម Atalanta ដើម្បី​រក​គ្រាប់​បាល់​បាន ៣ គ្រាប់​នៅ​ក្នុង​តង់​ទី ២ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដ៏​សំខាន់ ដោយសារ​គ្រាប់​បាល់​របស់ Marcus Rashford, Harry Maguire និង Cristiano Ronaldo៕