ញាក់សាច់…! Lionel Messi ទទូច​ឲ្យ PSG នាំ​យក​មិត្ត​រួម​ជាតិ​ម្នាក់​មក​ពី Barcelona

0

យោង​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Lionel Messi ចង់ ឲ្យ PSG ចុះហត្ថលេខា​ជាមួយ​តារា​ឆ្នើម Sergio Aguero របស់​ក្លឹ​ប Barcelona ។ កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ត្រូវ​បាន​គេ​និយាយ​ថា​ចង់​លេង​ជាមួយ​អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester City ហើយ​ក្រុម​នៅ​ក្របខ័ណ្ឌ Ligue 1 កំពុង​រៀបចំ​សំណើ​មួយ​។

បើ​តាម​របាយការណ៍​នៅ El Nacional បានអោយ​ដឹង​ថា Lionel Messi បាន​ស្នើ​សុំ​ឱ្យ PSG ចុះហត្ថលេខា​ជាមួយ Aguero ពី​ក្លឹ​ប Barcelona ។ ក្រុម​នៅ​ក្របខ័ណ្ឌ Ligue 1 មាន​ឆន្ទៈ​ក្នុង​ការ​ស្តាប់ ហើយ​កំពុងធ្វើការ​លើ​កិច្ចព្រមព្រៀង​ដើម្បី​ដោះ​ដូរ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​។

ការ​អះអាង​របស់​សារព័ត៌មាន El Nacional គឺ Mauro Icardi នឹង​ក្លាយជា​កីឡាករ​ម្នាក់ ក្នុង​កិច្ចព្រមព្រៀង​ដោះ​ដូរ​ដើម្បី​ទទួល​បាន Sergio Aguero ។ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប Inter Milan រូប​នេះ​មិន​មាន​ភាព​លេចធ្លោ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្លិប​បារាំង​ឡើយ ហើយ​ពួក​គេ​កំពុង​សម្លឹង​រក​ការ​ដោះ​លែង​រូបគេ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

គួរ​រំលឹក​ដែរ​ថា Sergio Aguero បាន​ផ្លាស់​ប្តូរ​ដោយ​ឥត​គិតថ្លៃ​ទៅ​កាន់​ក្លឹ​ប Barcelona នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​ក្រុម Manchester City សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​ថ្មី​ដល់​គាត់​៕