ទាហាន​ឈុ​ន​ខ្មៅ​ថៃ ចាប់​បាន​ពលករ​ខ្មែរ ១០៤​នាក់ លួច​ឆ្លង​ដែន​ខុសច្បាប់

0

ថៃ​៖ ពលករ​ខ្មែរ​ចំនួន ១០៤ នាក់ ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ ក្នុង​កង​រយ​លេខ​១២៤ កង​រយ​លេខ​១២៥ សហការ​ជាមួយ​តម្រួត​ការពារ​ព្រំដែន​ថៃ​លេខ​៣​ចាប់ខ្លួន​ខណ​:​ដែល​ពួក​គេ​លប​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ដើម្បី​ចូល​ទឹកដី​ថៃ​រក​ការងារ​ធ្វើ ។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២១ ត្រង់​ចំណុច ក្នុង​ចម្ការ​ដើម​ប្រេងខ្យល់ ក្នុង​ឃុំ​សុំ​ប៊ូ​ន ស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

នៅ​មុន​ពេល​ឃាត់ខ្លួន​គឺ​មាន​ពលករ​ខ្មែរ​ចំនួន ១០៤ នាក់ បាន​លប​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដោយ​នាំ​គ្នា​ដើរ​កាត់​តាម​ចម្ការ​ប្រេងខ្យល់​ស្រប​ពេល​ដែល​កម្លាំង​ទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ល្បាត​ក៏​បាន​ស្ទាក់​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ​បាន​សារភាព​ថា ពួក​គេ​ទាំងអស់​មាន​បំណង​ឆ្លង​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខំ​ចំណាយ​អោយ​មេខ្យល់​ក្នុង​ម្នាក់​ៗ ចាប់ពី ៦.០០០ បាត ដល់ ៩.០០០ បាត ប៉ុន្តែ​ក៏​ត្រូវ​ឃាត់ខ្លួន​តែ​ម្តង ក្រោយ​ពេល​ឃាត់ខ្លួន ក្រុម​យោធា​ថៃ​បាន​ត្រួតពិនិត្យ​សុខភាព​ពួក​គេ​ទាំងអស់ ដើម្បី​ការពារ​នៅ​ក្នុង​ដំណាក់កាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រាតត្បាត និង​ត្រៀម​បញ្ជូន​ទៅ​អោយ​ភាគី​កម្ពុជា​វិញ​នៅ​ល្ងាច​នេះ​តាម​ច្រក​អូរ​បី​ជាន់ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕