Dwight Yorke បានរិះគន់ទៅលើអ្នកវាយប្រហា Cristiano Ronaldo ដែលត្រលប់មកកាន់ទឹកដី Old Trafford វិញ។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យមាន ៥ គ្រាប់រួចទៅហើយក្នុង ៧ ប្រកួតសម្រាប់បិសាចក្រហមនៅរដូវកាលនេះ។ ទោះយ៉ាងណាការបង្ហាញទម្រង់លេងនាពេលថ្មីៗរបស់គាត់ បានស្ថិតក្រោមការយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។
Ronaldo ត្រូវបានគេចោទប្រកាន់ថាមិនបានបញ្ចេញសមត្ថភាពឲ្យអស់នៅលើទីលាន ជាពិសេសមិនសូវាបានប៉ះបាល់។ ថ្វីត្បិតតែគាត់អាចបន្តរកគ្រាប់បាល់បានក៏ដោយ ប៉ុន្តែវាត្រូវបានគេអះអាងថា អតីតតារាឆ្នើមរបស់ក្រុម Juventus រូបនេះបានក្លាយជាបញ្ហាមួយសម្រាប់បិសាចក្រហម។
ថ្លែងទៅកាន់ TalkSPORT លោក Yorke បានច្រានចោលគំនិតទាំងនោះ ហើយអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះបានចង្អុលបង្ហាញថា Cristiano Ronaldo នៅតែបន្តជាកីឡាករលំដាប់ពិភពលោកនិ ងមានសមត្ថភាពក្នុងការកែលម្អក្រុម៕