Solskjaer ខឹង​ក្រុមប្រឹក្សាភិបាល​របស់ Man Utd

0

យោង​តាម​សារព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា​លោក Ole Gunnar Solskjaer មិន​សប្បាយចិត្ត​ជាមួយនឹង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុម Manchester United ឡើយ ។

អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស ចង់បាន​ខ្សែបម្រើ​ម្នាក់​ទៀត​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​បិសាច​ក្រហម​មិន​បាន​សម្រេច​បំណង​របស់​គាត់​ឡើយ​។ ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ Premier League បាន​បន្ថែម​កីឡាករ Cristiano Ronaldo, Jadon Sancho និង Raphael Varane ប៉ុន្តែ​វា​ប្រែជា​សម្ពាធ​កាន់តែ​ខ្លាំង​មក​លើ​លោក Solskjaer ទៅ​វិញ​។

ថ្វីបើ​មានការ​បន្ថែម​កីឡាករ​ឆ្នើម​ៗ​ក៏​ដោយ ក៏​ក្រុម​បិសាច​ក្រហម Manchester United ស្ថិត​នៅ​លេខ ៦ និង​លេខ ៧ ដោយ​ខ្សែបម្រើ​របស់​ពួក​គេ​ហាក់ដូចជា​មាន​ភាព​ទន់ខ្សោយ​។ Solskjaer បាន​ចាប់អារម្មណ៍​លើ Declan Rice, Eduardo Camavinga និង Leon Goretzka ប៉ុន្តែ​បិសាច​ក្រហម​មិន​ទទួល​បាន​សូ​ម្បី​តែ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​៕