ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោកគ្រូ មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ ណាហ្គាវើលដ៍ បានបង្ហោះនៅក្នុងបណ្តាញសង្គមនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ហាក់មានប្រតិកម្មយ៉ាងខ្លាំចំពោះក្លឹប ខណៈពេល ដែលក្លឹបមិនបានជូនដំណឹងមុន ក្នុងករណីមិនបន្តកុងត្រាជាមួយរូបលោក។
ក្នុងនោះលោកគ្រូ ក៏បានសរសេរបញ្ជាក់ថា “បើមិនបន្តកុងត្រាសូមអស់លោកគួរតែផ្តល់ដំណឹងដល់គេយ៉ាងហោចណាស់១ខែមុនផង មិនមែនអស់លោកផ្តល់ដំណឹងតែកន្លះខែទេសូមអស់លោកស្គាល់អំពីច្បាប់បាល់ទាត់ផង ព្រោះអស់លោកសុទ្ធតែមកពីប្រទេសដែលរីកចំរើនផ្នែកបាល់ទាត់ ស្គាល់អំពីច្បាប់បាល់ទាត់ ខ្ញុំមិនដែលអង្វររឺក៏ទ្រអស់លោកដើម្បីបន្តកុងត្រានោះទេ បើខ្ញុំដឹកនាំអន់អស់លោកដកខ្ញុំចេញតាំងពីយូរមកហើយ ( តែកុំមកបោកប្រាស់)”។
គួរបញ្ជាក់ផងដែរថាខាងក្លឹបណាហ្គាវើល មិនទាន់ចេញមកបកស្រាយចំពោះបញ្ហាដែលលោកគ្រូ មាស ចាន់ណា ប្រតិកម្មនោះទេ៕