Real Madrid ត្រៀម​ផ្តល់​កិច្ចសន្យា​សម្រាប់​ខ្សែការពារម្នាក់​មក​ពី​តោ​ខៀវ

0

ថ្មី​ៗ​នេះ ក្លឹ​ប​អធិរាជ​ស Real Madrid បាន​បង្វែរ​ការ​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​នាំ​យក​កីឡាករ​ឥត​តម្លៃ​ខ្លួន ដែល​កំពុង​អង្គុយ​ចាំ​កុងត្រា​ថ្មី នៅ​រដូវក្តៅ​ក្រោយ​។

ជាក់ស្តែង​ក្លឹ​ប​បាន​បង្ហើប​ថា នឹង​ត្រៀម​នាំ​យក​ខ្សែការពារ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់ Antonio Rudiger របស់​តោ​ខៀវ Chelsea ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ ក្រោយ​ពេល Varan និង Ramos សុទ្ធតែ​បាន​ចាកចេញ​អស់​។

គួរ​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe របស់​ក្រុម Paris Saint-Germain នៅ​តែ​ជា​គោលដៅ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់ Real ខណៈ​ដែល​ក្លឹ​ប​ក៏​មាន​ទំនាក់ទំនង​ជាមួយ Paul Pogba របស់​ក្រុម Manchester United ខ្លះ​ៗ​ផង​ដែរ​៕