ក​ម្អ​ស់​នៅ​ស្ពាន​កំពង់ទួល គឺ​មិន​ស្ថិត​ក្នុង​ការ​ប្រកា​សភាព​អាសន្ន​ឡើយ

0

កណ្ដាល​៖ រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ចំណុច​ស្ពាន​កំពង់ទួល ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បី​ត្រៀម​ៗ​រៀបចំ​ផែនការ​ក្នុង​ការ​ការពារ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​ករណី​មាន​ទឹកជំនន់​កើតឡើង​។

លោក អ៊ូច សៅ​វឿ​ន អភិបាលស្រុក​កណ្ដាលស្ទឹង បានឱ្យ​ដឹង​ថា កម្ពស់​ស្ថានភាព​ទឹកជំនន់​នៅ​ស្ពាន​កំពង់ទួល គិត​មក​ដល់​ពេល​នេះ​មាន​កម្ពស់​៥,១៦​ម៉ែត្រ មិន​ស្ថិត​ក្នុង​ការ​ប្រកា​សភាព​អាសន្ន​ឡើយ ដែល​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​ទឹក​មាន​កម្ពស់​៥,៥០​ម៉ែត្រ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០ ទឹក​មាន​កម្ពស់​៦,៦៦​ម៉ែត្រ​៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល