កីឡាករ Memphis Depay បានបង្ហាញអារម្មណ៍ខឹង ក្រោយត្រូវបាន ESPN Netherlands សួរថា តើមានការសោកស្តាយចំពោះការសម្រេចចិត្តក្នុងការចូលរួមជាមួយ Barcelona នៅរដូវក្តៅកន្លងមកនេះដែរឬទេ? ដោយឆ្លើយតបនឹងអ្នកយកព័ត៌មានថា តើពួកអ្នកអាចដាក់សំណួរបែបនេះបានយ៉ាងដូចម្តេច?
ខ្សែប្រយុទ្ធហូឡង់វ័យ ២៧ឆ្នាំរូបនេះ បាននិយាយថាក្លឹបនៅតែមានវត្តមានដ៏ធំនៅក្នុងពិភពបាល់ទាត់ ទោះបីជាមានភាពច្របូកច្របល់នាពេលបច្ចុប្បន្ន ដោយបន្ថែមថា រូបគេមិនសោកស្តាយចំពោះការផ្លាស់ប្តូរពីលីយ៉ុងឡើយ។
គួររំលឹកថា ចាប់តាំងពីមកដល់ដោយមិនគិតថ្លៃផ្ទេរ Memphis បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ដើម្បីជួយដល់វិបត្តិហិរញ្ញវត្ថុរបស់ Barca។
Barcelona រកបាន ១១ គ្រាប់ក្នុង ៧ ប្រកួត និងឈរនៅលេខ ៩ ខណៈដែរខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះរកបាន ៣ គ្រាប់ និង Asist ១ គ្រាប់ក្នុងការប្រកួតក្នុងស្រុក ៧ លើក៕