ការលក់ Martin Odegaard ទៅឱ្យ Arsenal បានអនុញ្ញាតឱ្យ Real Madrid ចុះហត្ថលេខាជាមួយ Eduardo Camavinga ពី Rennes នៅចុងបញ្ចប់នៃរដូវកាលដោះដូរកីឡាកររដូវក្តៅ នៅក្នុងការផ្លាស់ប្តូរមួយ ដែលរហូតមកដល់ពេលនេះដំណើរការល្អឥតខ្ចោះសម្រាប់ Los Blancos ។
ការចាកចេញរបស់ Odegaard បានធ្វើឱ្យមនុស្សជាច្រើននៅឯ Real Madrid ងឿងឆ្ងល់ជាខ្លាំង ប៉ុន្តែការមកដល់របស់ខ្សែបម្រើបារាំងវ័យ ១៨ឆ្នាំរូបនេះបាន ១១ថ្ងៃក្រោយមកបានធ្វើឱ្យ Los Blancos បំភ្លេចអ្វីៗទាំងអស់ពីខ្សែបម្រើន័រវែសវ័យ ២២ឆ្នាំ។
គួរបញ្ជាក់ថា Camavinga លេងបាន ៦ ប្រកួតក្នុងចំណោម ៦ ប្រកួតសម្រាប់ Real Madrid ចាប់តាំងពីការមកដល់របស់គាត់ បើប្រៀបធៀបទៅនឹង ៩ ប្រកួតរបស់ Odegaard ដែលអាចធ្វើទៅបាននៅចន្លោះខែកញ្ញាឆ្នាំ ២០២០ ដល់ខែមករាឆ្នាំ ២០២១ បើនិយាយពីនាទីដែលលេង Camavinga ស្ថិតនៅលេខ ២៥២ ខណៈ Odegaard គ្រប់គ្រងបាន ៣៦៧ ៕