Koeman៖ ខ្ញុំ​មាន​ត្រចៀក ខ្ញុំ​មាន​ភ្នែក ហើយ​ខ្ញុំ​អាច​ដឹង​ថា​មានរឿង​អ្វី

0

ទោះបីជា​មានការ​និយាយ​ឥត​ឈប់​ឈរ អំពី​តំណែង​របស់​លោក Ronald Koeman ជា​គ្រូបង្វឹក​ក្រុម Barcelona ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូប​នេះ​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់​ជា​និច្ច​។

ថ្មី​ៗ​នេះ មាន​ព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​និយាយ​អំពី កៅអី​របស់​គ្រូបង្វឹក​ក្លិប Barca ខណៈ​ដែល​ក្លិប​បាន​បង្ហើប​ពី​តម្រុយ​ខ្លះ​ៗ ចំពោះ​បេក្ខភាព ដើម្បី​មក​ជំនួស​លោក Koeman​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​លោក Koeman និយាយ​ថា “​មិន​ចាំបាច់​អ្នក​ប្រាប់​ទេ ខ្ញុំ​មាន​ត្រចៀក ខ្ញុំ​មាន​ភ្នែក ហើយ​ខ្ញុំ​អាច​ដឹង​ថា​មានរឿង​អ្វី​”​។

លោក​បន្ថែម​ថា “​ខ្ញុំ​មិនដឹង​ទេ ថា​តើ​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​គ្រូបង្វឹក​ម្នាក់​ទៀត​ដែរ​ឬទេ0x017d7​” ប្រសិនបើ​ខ្ញុំ​មាន​លុយ នោះ Messi នឹង​នៅ​ទី​នេះ ហើយ​ខ្ញុំ​នឹង​នាំ​យក​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត​មក​លេង​បាល់ទាត់​។ ”

គួរ​បញ្ជាក់​ថា នេះ​ប្រហែលជា​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​របស់​លោក Koeman ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម​បា​សេ​ឡូ​ណា ដែល​ជា​ភស្តុ​តាង​ដោយ​សំនួរ​អំពី​ពេលវេលា​ល្អ​បំផុត​របស់​គាត់​ក្នុង​ការ​ដឹកនាំ​៕