មក​ដឹង​ពី​កាលបរិច្ឆេទ​ សម្រាប់​ពានរង្វាន់ Ballon d’Or ២០២១

0

បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ពន្យារពេល​កាលពី​ឆ្នាំ​មុន ពានរង្វាន់ Ballon d’Or ដ៏​មាន​កិត្យានុភាព​ដែល​ទទួល​បាន​ដោយ France Football បាន​ត្រលប់​មក​វិញ​ហើយ ដែល​ពានរង្វាន់​ប្រចាំឆ្នាំ ២០២១ នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា​។

ពានរង្វាន់​សម្រាប់​កីឡាករ​បាល់ទាត់​បុរស​ល្អ​បំផុត​នៅ​លើ​ពិភពលោក នឹង​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​អ្នក​សារព័ត៌មាន​ចំនួន ១៨០​នាក់ ហើយ​បញ្ជី​ឈ្មោះ​កីឡាករ ៣០​នាក់ នឹង​ត្រូវ​បង្ហាញ​ឈ្មោះ​នៅ​ថ្ងៃ​ទី ៨ ខែតុលា​។

ពានរង្វាន់​សម្រាប់​កីឡាការិនី​ល្អ​បំផុត ដែល​ជា​ពាន​លើក​ទី​៣ នឹង​ត្រូវ​បោះ​ឆ្នោត​ដោយ​អ្នក​សារព័ត៌មាន​ចំនួន ៥០ រូប​។ ទន្ទឹម​នឹង​នេះ​ដែរ ពានរង្វាន់ Kopa Trophy ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​បារាំង នឹង​ត្រូវ​បោះ​ឆ្នោត​ដោយ​អតីត​ម្ចាស់​ពានរង្វាន់ Ballon d’Or ចំនួន ៣២ នាក់ ដោយ​ជ្រើសរើស​យក​បញ្ជី​ឈ្មោះ ១០ នាក់​ដំបូង​។

រង្វាន់​សម្រាប់​អ្នកចាំទី​ល្អ​បំផុត គឺ​ពានរង្វាន់ Yashin Trophy នឹង​ត្រូវ​បោះ​ឆ្នោត​ដោយ​គណៈវិនិច្ឆ័យ​ដូច​គ្នា នឹង​ពានរង្វាន់​បាល់​មាស​បុរស​ដែរ​។ ពានរង្វាន់​ទាំង​អស់នេះ​នឹង​ត្រូវ​ប្រគល់​ជូន​នៅ​ក្នុង​ព្រឹត្តិការណ៍ ហ្គា​ឡា នៅ​ឯ Chatelet Theatre ក្នុង​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា​។

រំលឹក​ឡើង​វិញ​ផង​ដែរ​ថា អ្នក​ឈ្នះ​ពានរង្វាន់​ឆ្នាំ ២០១៩ រួម​មាន​៖
– ពានរង្វាន់ Ballon d’Or បុរស​៖ Lionel Messi
– ពានរង្វាន់ Ballon d’Or របស់​ស្ត្រី​៖ Megan Rapinoe
– ពានរង្វាន់​អ្នកចាំទី​ល្អ​បំផុត Yashin Trophy៖ Alisson Becker
– ពានរង្វាន់ Kopa Trophy៖ Matthijs de Ligt ៕