ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកការប្រកួតក្នុងដីរបស់ខ្លួនទល់នឹងក្លឹប Aston Villa នាល្ងាច ថ្ងៃសៅរ៍នេះ ដោយក្លឹបបានប្រកាសថា Cristiano Ronaldo នឹងចាប់ដៃគូប្រយុទ្ធជាមួយ Edinson Cavani ជាលើកដំបូងលើទីលាន ក្រោយពីបានផ្ទេរអាវលេខ ៧ ទៅឲ្យខ្សែប្រយុទ្ធព័រទុយហ្គាល់។
គួជម្រាបថា ខ្សែប្រយុទ្ធរអ៊ុយរូហ្គាយវ័យ ៣៤ ឆ្នាំរូបនេះ មានសុពលភាពកុងត្រា ត្រឹមចុងខែ មិថុនា នេះប៉ុណ្ណោះ ជាធម្មតា Role របស់គេគឺប្រយុទ្ធកណ្តាល ដែលជាន់នឹង Role បច្ចុប្បន្នរបស់ CR7 ដូច្នេះកម្រណាស់ការដែលពួកគេអាចលេងរួមគ្នា លុះត្រាតែលោក Ole រៀបប្រព័ន្ធ ៤-៤-២ ឬ ៤-៣-១-២ ដែលដាក់ប្រយុទ្ធ ២ ទន្ទឹមគ្នា ទើបអាចសង្ឃឹមមាន Cavani និង Ronaldo ក្នុងពេលតែមួយ៕