រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន ២​ករណី នៅ​វត្ត​គល់​ទទឹង

0

ភ្នំពេញ​៖ ក្នុង​ប្រតិបត្តិ​ការណ៍​ចុះ​យក​សំណាក​នៅ​តាម​ទី​វត្ត​អារាម ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​សំណាក​នៅ​វត្ត គល់​ទទឹង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​ស្វែងរក​កូ​វី​ដ​១៩ ក្នុង​ចំនោម​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​សរុប​៣៥៥​អង្គ​/​នាក់ ដោយ​លទ្ធផល​គឺ​រក​ឃើញ​វិជ្ជមាន ២​អង្គ​/​នាក់​៕