Liverpool និង Juventus ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ម្នាក់ ដែល​មិនសូវ​បាន​ចូល​លេង

0

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​សេះបង្កង់ Juventus និង​ហង្ស​ក្រហម Liverpool កំពុង​តាម​សំឡឹង​ខ្សែប្រយុទ្ធ Marco Asesnio របស់​ក្លឹ​ប Real Madrid នៅ​ឯ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​។

នោះ​គឺ​ខ្សែប្រយុទ្ធ​ស្លាប Marco Asesnio ដែល​ជា​កីឡាករ​ក្រៅ​ជម្រើស​របស់​លោក Carlo Ancelotti ហើយ​ជាក់ស្តែង​នៅ​រដូវ​កាល ២០២១/២២ គេ​ទើបតែ​បាន​បង្ហាញខ្លួន​លើ​ទីលាន​ជាង ៦០ នាទី​ប៉ុណ្ណោះ​។

ដោយ​មើលឃើញ​គុណភាព​របស់​គេ​នៅ​ល្អ ហើយ​កត្តា​អាយុ​ក៏​នៅ​ក្មេងខ្ចី ទើបតែ​មាន​វ័យ ២៥ ឆ្នាំ ហេតុនេះ​ក្លឹ​ប​ទាំង​ពីរ​ខាងលើ កំពុង​មានចិត្ត​ចង់​ចែចូវ​នៅ​ទីផ្សារ​ដោះ​ដូរ​រដូវរងា ឆ្នាំ ២០២២ ខាង​មុខ​។

រំឭក​ថា អតីត​កីឡាករ​ក្លឹ​ប Mallorca នៅ​សេសសល់​សុពលភាព​កុងត្រា​ជាមួយ Real Madrid ដល់​ចុងខែ​មិថុនា ឆ្នាំ ២០២៣​។ បើ​ក្លឹ​ប​ណា​ចង់បាន Asensio នោះ តាម​ដឹង​អាច​ជា​ត្រូវ​ចាយ​ចន្លោះ​ពី ៣៥ ទៅ ៥០ លាន​អឺ​រ៉ូ​៕