បរទេស៖ ប្រធានក្លឹប Barcelona គឺលោក Joan Laporta បានសុំអោយអ្នកគាំទ្រក្លឹប “ត្រជាក់ចិត្តសិន” ចំពោះការលេងបាល់ដល់អាក្រក់បំផុតរបស់ក្លឹបនៅដើមរដូវកាល ២០២១-២០២១នេះ។
ក្លឹបយក្សមួយនេះបានចាប់ផ្តើមរដូវកាលក្នុងក្របខណ្ឌ La Liga ដោយលំបាក់បំផុតមិនធ្លាប់មាន ចាប់តាំងឆ្នាំ១៩៨៧-១៩៨៨។ ក្លឹបទើបតែឈ្នះបាន ៤ដងប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ១០ដង ដែលដឹកនាំដោយលោក Ronald Koeman។
ទោះបីជាយ៉ាង លោក Laporta បានបញ្ជាក់ថា ក្លឹបយល់អំពីរឿងនេះ។ យើងដឹងនៅអ្វីដែលត្រូវធ្វើ ហើយចំពោះបញ្ហា ដែលកំពុងកើតមាននេះ នឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗខាងមុខ។ នៅពេលនេះលោក ស្នើសុំអោយអ្នកគាំទ្រទាំងអស់សុំត្រជាក់ចិត្តសិន៕
ប្រភព៖ Dailymail