Man City គ្រោង​យក​កីឡាករ​យុវជន​របស់​ក្លិប សម្រាប់​បង្គ្រប់​ការ​ប្រកួត

0

លោក Pep Guardiola គ្រោង​ងាក​ទៅ​រក​កីឡាករ​យុវជន​របស់​ក្លឹ​ប​វិញ សម្រាប់​ការ​ប្រកួត Carabao Cup របស់​ពួក​គេ​ជាមួយ​ក្លឹ​ប Wycombe Wanderers នៅ​ថ្ងៃ​អង្គារ​នេះ​។

ក្រុម Man City មាន​បំណង​លើក​ពាន​នេះ​សម្រាប់​រដូវ​កាល​ទី ៥ ជាប់​ៗ​គ្នា ជាមួយនឹង​ការ​បរាជ័យ​ចុង​ក្រោយ ក្នុង​ការ​ប្រកួត​កាលពី​ខែតុលា​ឆ្នាំ ២០១៦ ។

ទោះ​យ៉ាងណា លោក Pep បាន​សារភាព​ថា ព្រោះតែ​ស្ថាន​ការ​បែប​នេះ ទើប​ធ្វើ​ឲ្យ​យើង​គ្មាន​ជម្រើស ខណៈ​ដែល​កីឡាករ John Stones, Aymeric Laporte, Rodri, Oleksander ZInchenko និង Zack Steffen សុទ្ធតែ​អវត្តមាន​ពី​ការ​ប្រកួត​ស្មើ ០-០ កាលពី​ថ្ងៃ​សៅរ៍​ជាមួយ Southampton៕